ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ខេមឡាយញូស៍
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និង រៀបចំអាហារជូនកុមារ ខ្សោយសតិបញ្ញា និង អូទីស្សឹមក្នុងគម្រប់ ខួប ៧ឆ្នាំ នៃការបង្កើតអង្គការ HHC ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល
Tue,10 December 2019 (Time 04:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 974នាក់)

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និង រៀបចំអាហារជូនកុមារ ខ្សោយសតិបញ្ញា និង អូទីស្សឹមក្នុងគម្រប់ ខួប ៧ឆ្នាំ នៃការបង្កើតអង្គការ HHC ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្នុងពិធី សំណេះសំណាលនេះដែរ ឯកឧត្ដម ខៀវ កាញារីទ្ធ និង លោកជំទាវ បានផ្តល់នូវប្រសាសន៍អប់រំ ទូន្មានដក់ចៅៗដែលខ្សោយសតិបញ្ញា និង អូទីស្សឹម និងបាននាំយកនូវសម្ភារៈ មួយចំនួនចែកជូនក្មេងៗ រួមជាមួយនឹងថវិកាមួយចំនួនឧបត្ថម្ភដល់អង្គការ HHC ផងដែរ ។

វីដែអូ