ខេត្តកណ្តាល៖ ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ កែ សួនសុភី ស សុខា និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅបរិវេណឧបដ្ឋានសាលា ស្ថិតនៅខាងកើត ព្រះមហាសក្យ មុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។ពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹក និងឧទ្ទិសចំពោះថ្ងៃទាំងបីនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងថ្ងៃរំលត់ក្ខន្ធចូលកាន់ព្រះនិព្វាន ។
វីដែអូ