កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមជំនាញកងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋាន កសាងកម្លាំង និងជាក្រុមការងារទី២ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ និងត្រួតពិនិត្យ កម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ ព្រមទាំងមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ កងអនុសេនាធំកងអន្តរាគមន៍ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
វីដែអូ