ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ខេមឡាយញូស៍
លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំអមលាំង បាននាំយកសម្ភារៈមួយចំនួន ប្រគល់ជូនស្នាក់កាគណបក្សប្រជាជនកម្ពុជានៅឃុំអមលាំងដើម្បីប្រើប្រាស់ជាប្រយោជន៍ នៅក្នុងស្នាក់ការបក្ស និងជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានភាពខ្វះខាតជាចាំបាច់
Mon,12 May 2025 (Time 05:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 15នាក់)

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំអមលាំង បាននាំយកសម្ភារៈមួយចំនួនរួមមាន៖ អង្ករចំនួន៣០បេ, ទឹកសុទ្ធចំនួន៣០កេស, ម៉ីចំនួន៣៥កេស, ទឹកស៊ីអ៊ីវចំនួន៣០យួរ, ទឹកត្រីចំនួន៣០យួរ, តុការិយាល័យចំនួន០១, កៅអ៊ីចំនួន១០, ប៉ារ៉ែតដាក់អីវ៉ាន់ចំនួន១០, ក្តាឃៀនចំនួន០១ ប្រគល់ជូនស្នាក់កាគណបក្សប្រជាជនកម្ពុជានៅឃុំអមលាំងដើម្បីប្រើប្រាស់ជាប្រយោជន៍ នៅក្នុងស្នាក់ការបក្ស និងជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានភាពខ្វះខាតជាចាំបាច់ ។

  ដោយមានការចូលរួមពីសំណាក់ លោក ចែមភឺនរីម វុទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានយុវជនគណបក្សស្រុក លោកប្រធានបក្សឃុំអមលាំង ព្រមទាំងក្រុមការងារមូលដ្ឋានឃុំអមលាំង ក្នុងឱកាសនុះដែរលោក អភិបាលស្រុក បានលើកឡើងថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលថ្នាក់លើបញ្ជូនក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង ដែលមានលោក ម៉េង ស្រ៊ុន ជាប្រធានក្រុមការងារ ចាប់តាំងពីថ្ងៃប្រកាសរួចមកក្នុងរយៈពេលដ៏ខ្លីតែឃុំអមលាំងទទួលបានការផ្លាស់ប្តូរជាច្រើនគួរឲ្យគត់សំគាល់ ទាំងការងាររដ្ឋបាល ការងារមនុស្សធម៌ ការចុះតាមសហគមន៍ជាដើម ទាំងនេះបង្ហាញឃើញពីការគិតគូរ និងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ ។

  នាឱកាសនោះដែរលោក ប្រធានគណបក្សឃុំអមលាំង បានសម្តែងនូវសេចក្តីរីករាយជាខ្លាំង និងស្វាគមន៍ចំពោះវត្តមានលោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានដែលបានលះបង់នូវធន់ធានផ្ទាល់ខ្លួន នាំយកនូវសម្ភារៈ ដែលជាគ្រឿងឧបគោភបរិភោគ ជួយដល់ស្នាក់ការបក្សចុះមូលដ្ឋានឃុំអមលាំងយើង ។

វីដែអូ