ខេត្តកំពត៖ នាថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ដឹកនាំក្រុមការងារ រួមមាន ឯកឧត្តម ឡេង សុវណ្ណារ៉ា, ឯកឧត្តម ហុងភាព, លោក គង់ សុខហេង និងសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត លោក គង់ គឹមសាធ អនុប្រធានគណបក្សស្រុក តំណាងលោក នូ ចិន្តា ប្រធានគណបក្សស្រុក និងមន្ត្រីគណបក្សមូលដ្ឋាន ចុះទទួលស្វាគមន៍សមាជិកជាសកម្មជនគាំទ្រគណបក្សភ្លើងទៀន ចំនួន៤២០នាក់ នៅភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ឆ្លៀតក្នុងពិធីនោះផងដែរ ឯកឧត្តម ហ៊ុន សុខា បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសំណេះសំណាលដល់សកម្មជនគាំទ្រមកពីអតីតគណបក្សផ្សេងៗ និងកោតសរសើរនូវការកែប្រែចិត្ត ជ្រើសរើសផ្លូវដ៏ត្រឹមត្រួវឡើងវិញ គឺស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំនិងអភិវឌ្ឍន៍កម្ពុជាតាំងពីបាតដៃទទេរ(បាតដៃឥតម្រាម) រហូតមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសម្បើម និងអិវឌ្ឍន៍លើគ្រប់វិស័យ ជាសមិទ្ធិផលនៃការរក្សាសន្តិភាព ប្រសិនជាប្រទេសជាតិគ្មានសន្តិភាព នរណាក៏មិនអាចធ្វើការ រៀនសូត្រ ធ្វើដំណើរកម្សាន្ត និងប្រកបរអាជីវកម្មបានឡើយ ឧទាហរណ៍ដូចជានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាដើម។សកម្មជនទាំងគ្នាមានភាពសប្បាយរីករាយ នៅពេលបានជួបជាមួយថ្នាក់ដឹកនាំ និងផ្តល់ភាពកក់ក្តៅ ព្រមទាំងប្តេជ្ញា ស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា និងមិនជឿលើពាក្យសម្តីញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ។ សកម្មជនទាំងអស់យល់ឃើញយ៉ាងច្បាស់អំពី ការអភិវឌ្ឍន៍ និងកាន់តែយល់ច្បាស់ទៀតនោះគឺគណបក្សប្រឆាំងដែលនៅក្រៅប្រទេស គឺមានតែចក្ខុវិស័យតែមួយប៉ុណ្ណោះដើម្បីបំផ្លាញប្រទេសជាតិប៉ុណ្ណោះ ដូចជាឱ្យគេកាត់ជំនួយជាដើម។
វីដែអូ