ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ខេមឡាយញូស៍
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលអំណោយ រថយន្តសង្គ្រោះបន្ទាន់ ចំនួន០១គ្រឿង ពីអ្នកឧកញ៉ា ហេង ឡុង និងលោកជំទាវ ថុង ប៊ុនធី !
Wed,21 May 2025 (Time 12:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

កំពង់ស្ពឺ៖កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រគល់ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា ហេង ឡុង និងលោកជំទាវ ថុង ប៊ុនធី តាមរយៈ ឯកឧត្តម ហេង ស្រេង និងលោកជំទាវ អ៊ុង ម៉ានិត(ជាតំណាង) មកប្រគល់ជូន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាព និងពិសេសទុកជាមធ្យោបាយ ក្នុងការរួមចំណែកលើការងារ ចុះប្រតិបត្តិការ បង្ការ បង្ក្រាប សង្គ្រោះ ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ព្រមទាំង ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។ព្រោះថារថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនេះ បានធ្វើការកែច្នៃ និងបំពាក់សម្ភារៈទំនើបៗបន្ថែមលើរថយន្ត ដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈផងដែរ។
នាឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហេង ស្រេង និងលោកជំទាវ អ៊ុង ម៉ានិត ដែលជាតំណាង ដោយបានចំណាយពេលវេលាមកប្រគល់ជូន និងអរគុណជាពិសេសដល់ អ្នកឧកញ៉ា ហេង ឡុង និងលោកជំទាវ ថុង ប៊ុនធី ដែលមានទឹកចិត្តស្រលាញ់គាំទ្រ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តទាំង០១គ្រឿង ប្រគល់ជូនអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

វីដែអូ