ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ខេមឡាយញូស៍
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ យុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ  (Hotline) 1296  ជូនដល់ប្រជាពលរដ្ឋ តាមមាត់ស្ទឹង ក្នុងក្រុងសៀមរាប
Wed,07 May 2025 (Time 02:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ  (Hotline) 1296  ជូនដល់ប្រជាពលរដ្ឋ តាមមាត់ស្ទឹង ក្នុងក្រុងសៀមរាប ។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hot line) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ CoolApp ,Telegram, WhatsApp, តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប​។​

ការផ្សព្វផ្សាយ​ខាងលើនេះបានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់ មានសុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងខេត្ត​សៀមរាប​ទាំងមូល​។​

វីដែអូ